• នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៦
    Apr 3 2026
    **លោក Anthony Albanese និយាយថា សង្គ្រាមនៅមជ្ឈិមបូព៌ានឹងមិនពន្យារពេលកំណែទម្រង់សេដ្ឋកិច្ចដ៏មានមហិច្ឆតានោះទេ។ ** ក្រុមហ៊ុនផលិតឱសថអូស្ត្រាលីដែលមិនសាងសង់រោងចក្រថ្មីនៅអាមេរិក នឹងត្រូវទទួលរងនូវពន្ធគយ 100 ភាគរយ។ ** ការស្រាវជ្រាវថ្មីបង្ហាញថា ប្រជាជនអូស្ត្រាលីនឹងចំណាយប្រាក់កាន់តែច្រើននៅបុណ្យអ៊ីស្ទ័រ នេះ។
    Show more Show less
    4 mins
  • នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦
    Apr 3 2026
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងបោះឆ្នោត សេចក្តីព្រាងលើសេចក្តីសម្រេចមួយដែលអនុញ្ញាតឱ្យប្រើប្រាស់កងកម្លាំងដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ។ ** អូស្ត្រាលីស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដោយពន្ធថ្មីរបស់សហរដ្ឋអាមេរិក។ ** អ្នកទិញទំនិញជាច្រើនកំពុងជួបប្រទះនឹងផលប៉ះពាល់ដ៏ជូរចត់ នៃតម្លៃស្ករសូកូឡាឡើងថ្លៃខ្ពស់។
    Show more Show less
    11 mins
  • ថៃប្រកាសដាក់ ការលុប MoU ឆ្នាំ២០០១ ស្តីពីព្រំដែនសមុទ្រជាមួយកម្ពុជា ទៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលថ្មី
    Apr 3 2026
    កាសែតថៃ បាងកកប៉ុស្តិ៍ បានផ្សាយនៅថ្ងៃទី២ ខែមេសាថា នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល បានប្រកាសថា ការលុបចោល «អនុស្សរណៈយោគយល់គ្នា លេខ ៤៤» ឬ MOU ឆ្នាំ២០០១ ដែលនិយាយពីព្រំដែនសមុទ្រត្រួតស៊ីគ្នា រវាងកម្ពុជា និងថៃ ត្រូវបានដាក់បញ្ចូល ទៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ ដែលនឹងបញ្ជូនទៅកាន់រដ្ឋសភា នៅសប្តាហ៍ក្រោយ។
    Show more Show less
    3 mins
  • តុលាការខេត្តបាត់ដំបង ចោទប្រកាន់កូនប្រុសស្នងការរង ខេត្តបន្ទាយមានជ័យ ពីរសំណុំរឿង បីបទល្មើស
    Apr 2 2026
    តុលាការខេត្តបាត់ដំបង តាមរយៈតំណាងអយ្យការ បានសម្រេចចាត់ការលើសំណុំរឿងកូនប្រុសរបស់ស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ បើកឡានបុកមនសុ្សស្លាប់ ៥នាក់ និងរបួសធ្ងន់ម្នាក់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដោយចោទប្រកាន់ ៣បទល្មើស និងបំបែកជា ២សំណុំរឿង។
    Show more Show less
    11 mins
  • វប្បធម៌ខ្មែរលេចឡើង​នៅ​ក្នុងការ​ប្រារព្ធពិធី​បុណ្យ​អ៊ីស្ទ័រ របស់​គ្រឹស្ត​បរិស័ទខ្មែរ​នៅ​ប្រទេស​អូស្រ្តាលី
    Apr 2 2026
    គ្រិស្តបរិស័ទខ្មែរតែងតែចាត់ទុកការប្រារព្ធបុណ្យអេស្ទឺជាពិធីដ៏សំខាន់ ហើយការរៀបចំពីធីបែបប្រពៃណីខ្មែរ ក៏ជាផ្នែកមួយដែលពួកគេតែងតែយកចិត្តទុកដាក់ផងដែរ។ សូមស្តាប់បទសម្ភាសន៍ជាមួយអ្នកស្រី វ៉ា ម៉ាលីណា សមាជិកសកម្មនៃក្រុមជំនុំគ្រីស្ទានខ្មែរ-អូស្រ្តាលី។
    Show more Show less
    9 mins
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦
    Apr 2 2026
    *** លោកនាយករដ្ឋមន្ត្រី Anthony Albanese ថ្លែងសុន្ទរកថាថ្នាក់ជាតិ ជំរុញឱ្យប្រជាជនអូស្ត្រាលីរក្សាភាពស្ងប់ស្ងាត់ និងគាំទ្រគ្នាទៅវិញទៅមក ចំពេលមានវិបត្តិប្រេងឥន្ធនៈកំពុងបន្ត។ *** ប្រទេសអូស្ត្រាលីចូលរួមកិច្ចពិភាក្សាស្តីពីការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ *** លោក ដូណាល់ ត្រាំ ហៅសម្ព័ន្ធមិត្តណាតូ ថាជា "ខ្លាក្រដាស" ខណៈដែលសង្គ្រាមនៅមជ្ឈិមបូព៌ាចូលដល់ខែទីពីរ។
    Show more Show less
    4 mins
  • ព្រះមហាក្សត្រ និងព្រះរាជមាតា បន្តគង់ប្រថាប់នៅប្រទេសចិន ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
    Apr 1 2026
    ក្រសួងព្រះបរមរាជវាំង បានចេញប្រកាស កាលពីរសៀលថ្ងៃទី៣១ ខែមីនាម្សិលមិញ ពីទីក្រុងប៉េកាំង ប្រទេសចិន មកថា ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះរាជមាតា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងមកពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅមន្ទីរពេទ្យប៉េកាំង ប្រទេសចិន ហើយតាមវេជ្ជបញ្ជាក្រុមគ្រូពេទ្យចិន តម្រូវឱ្យព្រះអង្គ គង់ប្រថាប់បន្តមួយរយៈទៀត ដែលពុំអាចយាងនិវត្តន៍ ពីប្រទេសចិន មកកាន់មាតុប្រទេស នៅពេលនេះបានទេ ។
    Show more Show less
    3 mins
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦
    Apr 1 2026
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** លោកនាយករដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថាទៅកាន់ប្រជាជនទូទាំងប្រទេស នៅល្ងាចនេះ ដោយគូសបញ្ជាក់ពីការឆ្លើយតបចំពោះជម្លោះនៅមជ្ឈិមបូព៌ា។ ** រដ្ឋាភិបាលសហព័ន្ធប្រកាសពីវិធានការដើម្បីជួយអាជីវកម្មខ្នាតតូច ឆ្លងកាត់វិបត្តិប្រេងឥន្ធនៈ។ ** ក្រសួងការពារជាតិអាមេរិក និយាយថា ជម្លោះនៅមជ្ឈិមបូព៌ាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ នឹងជាការសម្រេចផ្តាច់ព្រាត់។
    Show more Show less
    12 mins